រដ្ឋសភាអនុម័តច្បាប់អនុញ្ញាតឱ្យដកសញ្ជាតិខ្មែរ

តំណាងរាស្រ្ដ១២០រូបបានលើកដៃយល់ព្រមអនុម័តជាឯកច្ឆន្ទ សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដើម្បីអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរពីពលរដ្ឋដែលត្រូវចោទប្រព្រឹត្តអំពើក្បត់ជាតិ។ សង្គមស៊ីវិល៥០ស្ថាប័នបានលើកឡើងថា សេចក្ដីព្រាងច្បាប់នេះ អាចត្រូវបានចែងយ៉ាងស្រពិចស្រពិល ហើយអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។

នៅ​ថ្ងៃ​ទី២៥ ខែសីហា ប្រធាន​រដ្ឋសភា​អ្នកស្រី ឃួន សុដារី បាន​ដឹកនាំ​សម័យ​ប្រជុំ​លើក​ទី៤ នីតិកាល​ទី៧ ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ក្នុង​នោះ​មាន​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ ដែល​មាន​ចំនួន២មាត្រា។

រដ្ឋសភា​បាន​លើកឡើង​ថា ការ​អនុម័ត​ច្បាប់​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ដក​សញ្ជាតិ​នេះ បាន​ធ្វើ​ឡើង​ស្របពេល​ប្រទេស​កំពុង​ប្រឈម​នឹង​ការ​ឈ្លានពាន​ពី​រដ្ឋ​បរទេស បែរ​ជា​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តូច ជាពិសេស​អ្នក​រ​ស់​នៅ​ក្រៅ​ប្រទេស បាន​ធ្វើ​សកម្មភាព​ក្បត់​ជាតិ​ដោយ​គប់គិត​ជាមួយ​បរទេស ធ្វើ​ឱ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ និង​ឧត្តម​ប្រយោជន៍​ជាតិ។

ការ​អនុម័ត​ច្បាប់​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី កាល​ពី​ពាក់​កណ្ដាល​ ខែ​កក្កដា បាន​ឡាយ​ព្រះហស្ដ​លេខា​លើ​ព្រះរាជក្រម ឱ្យ​ប្រើ​មាត្រា​៣៣ថ្មី នៃ​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្មតាមបញ្ជារបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដើម្បី​ឱ្យ​រដ្ឋាភិបាល​មាន​សិទ្ធិ​កំណត់​ក្នុង​ច្បាប់​ស្ដីពី​ការ​បាត់​សញ្ជាតិ​ខ្មែរ និង​ការ​ដក​សញ្ជាតិ​ខ្មែរ។

សូមរង់ចាំអានព័ត៌មានពិស្ដារ!